ព័ត៌មានជាតិ

បង្ក្រាបជាក់ស្តែង ឃាត់ខ្លួនក្រុមអ្នកជក់គ្រឿងញៀនប្រុសស្រី១០នាក់ ដកហូតបានទាំងដាវស៊ាំម៉ូរ៉ៃទៀត!

ភ្នំពេញ: កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌ សហការជាមួយជំនាញខណ្ឌប៉ុស្តិ៍បានប្រើប្រាស់នៅវិធានការរដ្ឋបាលធ្វើការបង្ក្រាបជាក់ស្តែង ករណីប្រើប្រាស់គ្រឿងញៀន បានចំនួន២គោលដៅ និងឃាត់ខ្លួនប្រុសស្រី១០នាក់ ថ្នាំ២ញៀនកញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ហេតុការណ៍ចុះធ្វើរដ្ឋបាលនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ មាន២គោលដៅ។

សមត្ថកិច្ចឲ្យដឹងថា គោលដៅទី១ ឃាត់ខ្លួនចំនួន២នាក់ ជាមនុស្សប្រុស នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុម២ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦។ ទី១ឈ្មោះអ៊ុក សុធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ (ប្រើប្រាស់) ទី២ឈ្មោះហម វាសនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនិងទីលំនៅមិនប្រាកដ។ ដកហូតបាន ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន។

គោលដៅទី២ឃាត់ខ្លួនចំនួន៨នាក់ ក្នុងនោះមានស្រីម្នាក់ នៅចំណុចផ្ទះជួលលេខ៦៤០ ផ្លូវលំ ក្រុម៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។

ក្នុងចំណោម៨នាក់ រួមមាន៖ ទី១ឈ្មោះសុឹម ពុធទ្វារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលភូមិមិត្តភាព សង្កាត់ឬស្សីកែវ(ប្រើប្រាស់) ,ទី២ឈ្មោះវុន សុខ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦(ប្រើប្រាស់),ទី៣ឈ្មោះ អ្នក វិច្ចិការ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន (ប្រើប្រាស់), ទី៤ឈ្មោះ ប្រាក់ សារឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរទិញអេតចាយ ស្នាក់នៅបន្ទប់ជួលភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (ប្រើប្រាស់) , ទី៥ឈ្មោះពេជ្រ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់) , ទី៦ឈ្មោះពៀជ សារ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ(ប្រើប្រាស់) , ទី៧ឈ្មោះ អៀង ឧត្តមសុផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវលំភូមិមិត្តភាព សង្កាត់ឬស្សីកែវ(ប្រើប្រាស់) ,, ទី៨ឈ្មោះពិត គឹមហេង ភេទស្រី អាយុ១៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល (ប្រើប្រាស់)។ សម្ភារ:ដកហូតរួមមាន ថ្នាំញៀន២កញ្ចប់ ដាវ១ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន៕

មតិយោបល់