ភ្នំពេញៈ ស្លាកយីហោដឺឡាគួ មួយកន្លែង បានឆ្លងចរន្តអគ្គិសនី ឆាបឆេះរងការខូចខាតតិចតួច តែមិនបង្កឲ្យមានអ្នកណារងរបួស។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ ផ្អើលនេះបានកើតឡើងកាលាពីវេលាម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចហាងម៉ាស្សាយីហោដឺឡាគួ នៅតាមបណ្តោយផ្លូវ២៦៥ កែងនិងផ្លូវ២១០ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពពីបុក្គលិកបម្រើការងារនៅនឹងកន្លែងកើតហតុខាងលើបានឲ្យដឹងថា មុននឹងមានអគ្គិភ័យឆាបឆេះស្លាកយីហោនៅចំណុចកើតហេតុខាងលើនេះ រូបគាត់បានឃើញចរន្តអគ្គិសនីឆ្លងចេញជាអណ្តាតភ្លើងហើយឆេះស្លាកយីហោធ្វើពីជ័រដាក់តាំងនៅនិងមុខជាប់នឹងជញ្ជាំងហាងម៉ាស្សាកម្ពស់ពីដីប្រមាណជា៤ទៅ៥ម៉ែត្រ។ ភ្លាមៗនោះបុក្គលិកដែរបម្រើការនៅនឹងកន្លែងកើតបានទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍ ព្រមទាំងប្រជាពលរដ្ឋនិងបុក្គលិកហាងម៉ាស្សាម្នាក់បានកាន់ដងអំបោសឡើងទៅលើហើយបានវាយអណ្តាតភ្លើងដែលកំឆេះបានរលត់ទៅវិញភ្លាមៗនិងបណ្តាលរងការខូចខាតស្លាកយីហោម៉ាស្សាតិចតួច មិនបង្កមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋបានមើលសភាពការណ៍នៅនឹងកន្លែងកើតហេតុខាងលើពិតជាបានរលត់ទាំងស្រុង៕
មតិយោបល់