ព័ត៌មានជាតិ

ស្ត្រី​មាន​ទំងន់ ២៧៣ គីឡូ​ចង់​សម្រេច​បំណង​សម្រក់​ទំងន់​នៅត្រឹមតែ ៨៩ គី​ឡូ​

​ស្ត្រី​ម្នាក់​មាន​ទម្ងន់​រហូត​ដល់​ទៅ ២៧៣ គីឡូក្រាម រស់​នៅក្នុង​រដ្ឋ Texas បាន​ជួប​បញ្ហា​ច្រើនយ៉ាង​នៅក្នុង​ជីវិត​ដោយសារ​តែ​មាឌ​ដ៏​ធំ​របស់​នាង​។ កាល​ពី​អាយុ ៨ ឆ្នាំ​នាង Zsalynn Whitmore ចាប់ផ្តើម​ហូប​អាហា​រយ៉ា​ង​ច្រើន រហូត​ដល់​នាង​មិន​អាច​គ្រប់គ្រង​ខ្លួនឯងបាន​។ ការឡើង​ទម្ងន់​របស់​នាង​មិន​ត្រឹមតែ​ពិបាក​ធ្វើ​ចលនា​នោះទេ ថែមទាំង​ធ្វើឲ្យ​នាង​បាត់បង់​ការងារ​ធ្វើ​ថែម​ទៀត​។

​ក្រៅពី​ញ៉ាំ​អាហារ​រួច​នាង​អង្គុយ​នៅ​ស្ងៀម​មិន​ធ្វើ​ចលនា​អ្វី​ទាំងអស់ រហូតដល់​ម្តាយ​របស់​នាង​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​មិន​យកចិត្តទុកដាក់​និង​ការឡើង​ទម្ងន់​របស់​ខ្លួនឯង​។ បន្ទាប់​មក​ដើម្បី​សម្រក​ទម្ងន់​នាង Zsalynn ត្រូវបាន​ធ្វើ​ការវះកាត់​កាលពី​ឆ្នាំមុន ហើយ​នាង​អាច​កាត់បន្ថយ​ដល់​ទៅ ១៤៩ គីឡូក្រាម​។ ដូច្នេះ​ដើម្បី​សម្រេច​បាន​ដូច​បំណង​ដែល​នៅសល់​ត្រឹម ៨៩ គីឡូក្រាម Zsalynn កំពុង​តែ​ព្យាយាម​កម្រិត​របប​អាហារ និង​ការ​ហាត់ប្រាណ​ជា​រៀងរ​រាល់ថ្ងៃ​៕




មតិយោបល់