ភ្នំពេញៈ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៦) នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រី ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់បពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀនជិត ៤គីឡូក្រាម។
បើតាមសមត្ថកិច្ច ជនសង្ស័យរួមមាន៖
-ទី១ឈ្មោះ តេង ស៊ីថេន ភេទប្រុស អាយុ ៣៨ឆ្នាំ
-ទី២ឈ្មោះ រ៉ុង ឌីណា ភេទស្រី អាយុ ២៩ឆ្នាំ
-និងទី៣សុខ រីខាន ភេទប្រុស អាយុ២៤ឆ្នាំ។
សូមជំរាបជូនថា សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កាលពីអំឡុងថ្ងៃទី១៨ និង១៩ ខែឧសភា ឆ្នាំ២០១៨ នៅ៖
-ចំណុចផ្សារតាប៉ាង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
-ចំណុច ផ្ទះជួលជាន់ទី២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
-និងចំណុច ផ្លូវឌឿងហែម ផ្ទះ១៥៨C ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យ សមត្ថកិច្ចបានដកហូតគ្រឿងញៀន សរុបចំនួន ៣,៦២២.៧៦ ក្រាម ដែលនៅក្នុងនោះរួមមាន៖
-គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE ) ចំនួន ២,៤៤៨.១៤ក្រាម
-គ្រឿងញៀន ប្រភេទ អិចស្តាស៊ី ចំនួន ៧៨០.៩០ក្រាម
-គ្រឿងញៀន ប្រភេទ កេតាមីន K ចំនួន ៣៩៣.៧២ក្រាម៕
មតិយោបល់