ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងបន្ទាប់ពី…

កំពង់ឆ្នាំង: នៅថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលា ម៉ោង៧និង២០នាទី នៅលើផ្លូវខេត្តក្រាលកៅស៊ូលេខ153A-4 ចន្លោះបង្គោលគីឡូម៉ែត្រលេខ ០៨/០៩ នៅចំណុចមុខវិហារឥស្លាម ភូមិ អណ្តូងត្រមូង ឃុំឈូកស ស្រុកកំពង់ត្រឡាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាកហាយឡិនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AR-9307 អ្នកបើកបរឈ្មោះ នោ ហ៊ីម ភេទ ប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិចាម រស់នៅភូមិអណ្តូងត្រមូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(ធ្វើដំណើរពីទិសខាងលិច ឆ្ពោះទៅទិសខាង កើត) និង អ្នកថ្មើរជើងឈ្មោះ ទាំ ឯល ភេទប្រុស អាយុ៨៤ឆ្នាំ ជាជនជាតិចាម រស់នៅភូមិអណ្តូងត្រមូង ឃុំ ឈូកស ស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង (ធ្វើដំណើរពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត)ក្នុងដំណើរស្រប ទិសគ្នា។

ក្នុងហេតុការគ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់មនុស្ស ០១នាក់ ប្រុស (អ្នកថ្មើរជើង) ខូចរថយន្ត ០១គ្រឿង (ស្រាល)។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបាន រត់គេចចេញពីកន្លែងកើតហេតុ។

ដោយឡែកសពបានប្រគល់ជូនសាច់ញ្ញាតិយកធ្វើបុណ្យតាមប្រពៃណី ហើយវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច និងកសាងឯកសារតាមនីតិវិធី៕

 

មតិយោបល់