ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូទៅបុករថយន្តចតស្ងៀម រងរបួសធ្ងន់!

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តចតស្ងៀមរងរបួសធ្ងន់។

ហេតុករណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង២រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តចតស្ងៀមម៉ាកTACOMA ពាក់ស្លាកលេខ ភ្នំពេញ2Y 7497 រថយន្តខូចខាតកំណាត់ក្រោយមិនបានស្គាល់ឈ្មោះអ្នកបើកនោះទេ។

ចំណែកម៉ូតូដែលបុកគូទរថយន្តពីក្រោយម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ1BX 7228 ម៉ូតូខូចខាតកំណាត់មុខយ៉ាងដំណំជិះដោយបុររងគ្រោះខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេគ្រាន់តែមានគេប្រាប់ថានៅស្រុកខ្សាច់កណ្តាលខេត្តកណ្តាលប៉ុណ្ណោះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតាកូម៉ាខាងលើ បានចតស្ងៀមដោយកង់រថយន្តម្ខាងនៅលើដីនិងម្ខាងទៀតជាន់លើចិញ្ចើមផ្លូវជាតិលេខ៦អាតែបន្តិចប៉ុណ្ណោះ ដោយរថយន្តបែរមុខទៅទិសខាងជើង ហើយក្រោយមកមិនដឹងថាម៉ូតូដែលបើកដោយបុរសរងគ្រោះបើកក្នុងស្ថានភាពយ៉ាងម៉េចក៏ស្រាប់តែលឺសូប្រាវស្រាប់តែក្រលេខមើលឃើញម៉ូតូនិងជនរងគ្រោះនៅខាងក្រោយរថយន្តនិងរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុវាស់វែងមួយសន្ទុះក្រោយមកក៏មានបុរសម្នាក់ដែលអះអាងថាជាសាច់ញាតិជនរងគ្រោះឲ្យដឹងថាករណីនេះបានដោះស្រាយរួចហើយដោយគ្មានខាងណាសងខាងណានោះទេ ពោលគឺស្មើគ្នារថយន្តបានចាកចេញពីកន្លែងកើតហេតុឯជនរងគ្រោះត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់