យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNET កាលពីម្សិលមិញបានឲ្យដឹងថា ក្រុមហ៊ុន Apple ត្រូវបានបុរសម្នាក់ប្ដឹង ដោយសារតែគាត់មិនចូលចិត្ត iOS 7។
បើតាមការចុះផ្សាយបានបញ្ជាក់ថា បុរសម្នាក់ឈ្មោះ Mark Menacher គាត់មិនចូលចិត្តប្រើ iOS 7 នោះទេ បើទោះបីជាមនុស្សទូទៅពិភពលោកគេចូលចិត្តក្ដី។ ចំណុចមួយទៀត គាត់បានលើកឡើងថា ក្រុមហ៊ុន Apple បានធ្វើការ Upgrade ពី iOS 6 ទៅ iOS 7 ដោយស្វ័យប្រវត្ត ដូច្នហើយគាត់ស្នើឲ្យក្រុមហ៊ុន Apple ប្ដូរពី iOS 7 មក iOS 6 ឲ្យគាត់វិញ។
នេះជាលើកទីមួយហើយ ដែលមានអតិថិជនប្ដឹងក្រុមហ៊ុនព្រោះតែមិនចូល ប៉ុន្តែរឿងនេះ គេនៅមិនទាន់ដឹងថា ខាងតុលាការ និងក្រុមហ៊ុន Apple បានចំណាត់ការយ៉ាងណានោះទេ៕
មតិយោបល់