ព័ត៌មានជាតិ

រថយន្តកាមរីបាឡែន ពន្លះគូទរថយន្តព្រុស ខ្ទេចយ៉ាងដំណំ

ភ្នំពេញ: រថយន្តកាមរីបាឡែនមួយគ្រឿង បើកក្នុងល្បឿនលឿន រេចង្កូតមកបុកពីក្រោយរថយន្តព្រុសដែលអែបកៀន ចាំយកភ្ញៀវ បណ្តាលឲ្យខ្ទាតរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០យប់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ មាត់ទន្លេក្រោយផ្សាទំនើបអ៉ីអនម៉ល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកព្រុស ពណ៌ឈាមជ្រូក មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AU-4125 បានអែបកៀន ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងបើករថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-6593 ទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បុករថយន្តព្រុសពីក្រោយ បណ្តាលឲ្យរងការខូចខាតរថយន្តទាំង២យ៉ាងដំណំ ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តបាឡែនបានសម្រេចចិត្តថាយករថយន្តព្រុសទៅធ្វើឲ្យដូចដើមវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់