ព័ត៌មានកីឡា

បីសាចក្រហម ត្រៀមលក់ខ្សែការពារ ៣ រូប

ក្រុមបីសាចក្រហម Manchester United បានបង្ហាញឈ្មោះខ្សែការពារឆ្នើម​របស់ពួកគេដល់ទៅ ៣ រូប នៅរដូវកាលក្រោយនេះ បន្ទាប់ពីពួកគេ បានត្រៀមទិញ​ខ្សែការពារមកពង្រឹងវិញ។

បើតាមការចុះផ្សយរបស់ The Goal បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United ត្រៀមបញ្ចេញខ្សែការពាររបស់ពួកគេដល់ទៅ ៣ រូប នៅ​រដូវកាលក្រោយនេះ។ ខ្សែការពារទាំងបីរូបដែលក្រុមបីសាចក្រហម ត្រៀមលក់ចេញរួមមានដូចជា Phil Jones, Ashley Young និង Cris Smalling ។ តាមរយ:ការលក់ខ្សែការពារឆ្នើមទាំងបីរូបនេះដែរ ដោយសារតែ Man Utd បានសម្លឹងឃើញខ្សែការពារជាច្រើនរូប​ ដែលត្រៀមយកមកបំពេញ​បន្ថែម នៅរដូវកាលក្រោយនេះ។ ម្យ៉ាងវិញទៀតនោះ Smalling, Young និង Jones មានវ័យកាន់តែជ្រេទៅហើយ ជាហេតុធ្វើឲ្យ ក្លិបត្រូវតែគិតគូ រឿងរកខ្សែ​ការពារមកបន្ថែមទៀត ព្រោះថារដូវកាលនេះ តំបន់ការពាររបស់បីសាចក្រហម នៅ​ស្ទើខ្លាំងណាស់ មិនទាន់រឹងមាំឡើយ។

ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United បានត្រៀមលក់ខ្សែ​ការពារ៣រូបរបស់ពួកគេនៅរដូវកាលក្រោយនេះ រួមមាន Ashley Young, Phil Jones និង Cris Smalling ។

មតិយោបល់