ព័ត៌មានជាតិ

រថយន្តពីរគ្រឿងពន្លះគ្នា លាន់ឮដូចរន្ទះ របួសធ្ងន់ម្នាក់ នៅប៉ៃលិន

ប៉ៃលិន: កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងខូចខាតរថយន្តទាំងសងខាង នៅត្រង់ចំណុចភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

អ្នកបើកបររថយន្តធំ មិនទាន់ស្គាល់អត្តសញ្ញាណ បានម៉ាក NISSAN ពាក់ស្លាកលេខ ស្វាយរៀង3A-1195 ខូចខាត់ស្រាល។

ជនរងគ្រោះឈ្មោះ ឃន រ៉ាភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ រស់នៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ របួសធ្ងន់ បានបើកបររថយន្តម៉ាកសាំងយ៉ុង ពាក់ស្លាកលេខភ្នំពេញ 2N-2694 ខូចខាតធ្ងន់។

ករណីនេះ សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដោយសារយានយន្តទាំងពីរបើកបរពេលយប់ គ្មានភ្លើងបំភ្លឺគ្រប់គ្រាន់ ផ្នែកខាងក្រោយ៕

មតិយោបល់