ព័ត៌មានជាតិ

អគ្គិសនីឆេះផ្ទះលក់ចាប់ហួយ នៅខណ្ឌពោធិ៍សែនជ័យ ផ្អើលសមត្ថកិច្ច ចុះចេញអន្តរាគមន៍

ភ្នំពេញ: កាលពីវេលាម៉ោង ២និង០០នាទីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះលក់ដូរមួយកន្លែង ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានករណីអគ្គិភ័យមួយ បានឆាបឆេះបង្កជាផ្សែងយ៉ាងសន្ធោសន្ធៅ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានហុយផ្សែង ចេញពីផ្នែកខាងក្រោយ យ៉ាងខ្មួរខ្មាញ់ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ច និងក្រុមរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ ចុះមកអន្តរាគមន៍ភ្លាមៗ។

ករណីនេះ រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានទៅដល់
ទីតាំងខាងលើ ដោយប្រើប្រាស់ទឹកអស់ចំនួន១គ្រឿង ទើបរលត់ទៅវិញ

ខូចខាតសម្ភារ:មួយចំនួន តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ​ មូលហេតុ សង្ស័យមកពីឆ្លងចរន្តអគ្គិសនី៕

មតិយោបល់