ព័ត៌មានជាតិ

ក្មេងអាយុ៧ឆ្នាំម្នាក់​ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅខេត្តព្រៃវែង

ព្រៃវែង: ក្មេងអាយុ៧ឆ្នាំម្នាក់​ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិព្រៃលាន ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

សពមានឈ្មោះ រិន រ៉េត អាយុ៧ឆ្នាំ ទៅលេងទឹករណ្តៅដីខាងលិចភូមិ ទើបបណ្តាលឲ្យលង់ទឹកស្លាប់តែម្តង។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់