សៀមរាបៈ លោកអធិការស្រុកពួក បានប្រាប់ Post News ថា កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅចំណុចដើមស្វាយខាងផ្ទះរបស់ខ្លួន នៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះ ពេជ្រ ឈន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ បានយកក្រម៉ាពណ៌ក្រឡាការ៉ូល្អិត មានប្រវែង១៦០ស.ម ចងក.ខ្លួនឯងនិងដើមស្វាយខាងក្រោយផ្ទះមានកម្ពស់ពីដី២ម៉ែត្រ។
ប្តីសាកសពឈ្មោះសួន ជៀន អាយុ ៣៩ឆ្នាំ មុខរបរធ្វើស្រែ។
មុនកើតហេតុ ជនរងគ្រោះបានទូរស័ព្ទទៅប្ដីដែលនៅផ្សារឲ្យមកផ្ទះនៅម៉ោង១០និង២០នាទី រហូតដល់ម៉ោង១០និង៣០ នាទីប្តីបានមកដល់ផ្ទះហើយរវល់ធ្វើម្ហូប បន្ទាប់ប្តីនិងកូនដើររកប្រពន្ធក៏បានឃើញប្រពន្ធចងក.នៅនិងដើមស្វាយខាងក្រោយផ្ទះចងនិងក្រម៉ា ប្តីបានស្រាយយកសពប្រពន្ធមកទុកក្នុងផ្ទះនិងរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។
មូលហេតុ ជនរងគ្រោះមានជំងឺដេកមិនលក់រយៈពេល១០ថ្ងៃមកហើយ។
ករណីនេះយើងបានពិនិត្យលើសាកសព បានឃើញមានស្នាមជាំដោយសាចងក.និងក្រម៉ាពិតមែនក្រៅពីនេះពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ។
ការសន្ឋិដ្ឋានរបស់សមត្ថកិច្ច ផ្អែកតាមការបំភ្លឺរបស់ប្តីសាកសពនិងការស្រាវជ្រាវជុំវិញកន្លែងហេតុ ករណីនេះពិតជាការធ្វើអត្តឃាតចងក.សម្លាប់ខ្លួនឯងពិតប្រាកដមែន៕
មតិយោបល់