ព័ត៌មានជាតិ

យុវតីម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណៈដែលមេឃភ្លៀងរត់ទៅជ្រកក្រោមដើមឈើ!..

ឧត្តរមានជ័យ: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីរន្ទះបាញ់យុវតីម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ ខណ:ដែលរត់ទៅជ្រកក្រោមដើមឈើមេឃកំពុងធ្លាក់ភ្លៀង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅចម្ការដំឡូង ភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះមានឈ្មោះ កែវ ស្រីនិច អាយុ១៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ៕

មតិយោបល់