ព័ត៌មានជាតិ

សូមជួយ Share! ឲ្យសាច់ញាតិគាត់ បានដឹងផង!

តាកែវ នៅវេលាម៉ោង ០៦ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋប្រទះឃើញ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ បានជិះម៉ូតូធ្លាក់ផ្លូវ មិនដឹងតាំងពីពេលណាទេ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិច្បារមន ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ៕

មតិយោបល់