ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តព្រះសីហនុ អនុវត្តន៍ច្បាប់ចរាចរណ៍ ឃាត់បានធម្យោបាយធ្វើដំណើរសរុប ១៦៨គ្រឿង

ព្រះសីហនុៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បានចុះត្រួតពិនិត្យ នឹងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬ មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ នឹងរថយន្តគ្មានផ្លាកលេខ​ មានដូចខាងក្រោម​៖
​​​
ពេលព្រឹកចំនួន២គោលដៅ កម្លាំងសរុបចំនួន២៥នាក់៖
-គោលដៅទី១ដឹកនាំដោយលោកអនុសេនីយ៍ឯក វ៉ាយ លាភ នាយរងផ្នែកបញ្ជាចរាចរណ៍ កម្លាំងចំនួន១១នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅP៦ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
-គោលដៅទី២ ដឹកនាំដោយលោក វរសេនីយ៍ត្រី មុំ សំអុល នាយផ្នែកអន្តរាគមន៍ កម្លាំងចំនួន១៤នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបពាណិជ្ជកម្ម ស្ថិតក្នុងភូមិ៣ ក្រុង/ខេត្តព្រះសីហនុ ។

ពេលល្ងាចចំនួន២គោលដៅ​ កម្លាំង​សរុប​ចំនួន២៤នាក់ ៖
-គោលដៅទី១ដឹកនាំដោយលោក​អនុសេនីយ៍ឯក វ៉ាយ លាភ នាយរងផ្នែកបញ្ជាចរាចរណ៍ កម្លាំងចំនួន១០នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅP៦ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
-គោលដៅទី២ ដឹកនាំដោយលោក វរសេនីយ៍ត្រី មុំ សំអុល នាយផ្នែកអន្តរាគមន៍ កម្លាំងចំនួន១៤នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបពាណិជ្ជកម្ម ស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។

ជាលទ្ធផលពិនិត្យលើមធ្យោបាយសរុបបានចំនួន​ ១៦៨គ្រឿង​ , រថយន្តចំនួន​ ៦គ្រឿង មានដូចខាងក្រោម​ ៖
១.ពិន័យ​អ្នកបើកបរ​និង​អ្នករួម​ដំណើរ​លើ​ម៉ូតូមិនពាក់មួកបានចំនួន​ ១៤៤គ្រឿង ។
២.ពិន័យ​អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន​១៧គ្រឿង ។
៣.ពិន័យ​រថយន្តមិនពាក់ខ្សែរក្រវ៉ាត់បានចំនួន​ ២គ្រឿង។
៤.ពិន័យ​អ្នកបើកបរ​ម៉ូតូ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ចំនួន​ ១នាក់​។
៥.ពិន័យ​អ្នកបើកបរ​រថយន្ត​ធុនធំ​ចូល​ក្នុង​ក្រុង​ខុស​ពេលវេលា​កំណត់​ចំនួន​ ៤គ្រឿង ៕

មតិយោបល់