ព័ត៌មានជាតិ

នគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនិងថ្នាំញៀន៨កញ្ចប់

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ និងគ្រឿងញៀន៨ កញ្ចប់ រួមទាំងម៉ូតូមួយគ្រឿង ត្រូវបាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៦ អាភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

​សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់៖ ទី១ឈ្មោះមឿនលិ ភេទ ប្រុស អាយុ២១ ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ ជ្រែក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម និងទី២ឈ្មោះ ខាត់ សេរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅភូមិ ជ្រែក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

នៅក្នុងប្រតិបត្តិការសមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាង រួមមានម្សៅក្រាមសថ្លាចំនួន ៨កញ្ចាប់តូច ម៉ូតូមួយគ្រឿង ម៉ាកហុនដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1.S.3589។

បច្ចុប្បន្នជនសង្ស័យ កំ​ពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធី៕

មតិយោបល់