បាត់ដំបងៈ កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ មានករណីសត្វគោងាប់(ឆក់ខ្សែភ្លើង) នៅផ្លូវលំ ក្នុងភូមិសាស្រ្តក្រុមទី៥ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
ទី១គោរបស់ឈ្មោះ អ៊ុក ម៉ៅភេទប្រុស អាយុ៧១ឆ្នាំ មុខរបរ ជរា ទីលំនៅ(ភូមិ.ឃុំកើតហេតុ)។ទី២ គោរបស់ឈ្មោះ រិត ពៅ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ ទីលំនៅ(ភូមិ.ឃុំកើតហេតុ) ទី៣ គោរបស់ឈ្មោះ ឃិន ប៉ុនណារ៉ុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កសិករ ទីលំនៅ(ភូមិ.ឃុំកើតហេតុ)។
តាមការបំភ្លឺពីឈ្មោះ រិត ពៅ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ ទីលំនៅ(ភូមិ.ឃុំកើតហេតុខាងលើ) ជាម្ចាស់សត្វគោទី២ បានបញ្ជាក់
ឲ្យដឹងថា ខ្លួនបានចិញ្ចឹមសត្វគោរបស់ខ្លួនចំនួន១៥ក្បាល និងបានគង្វាលឲ្យឈ្មោះឃិន ប៉ុនណារ៉ុន ភេទប្រុស និងឈ្មោះ អ៊ុក ម៉ៅ ភេទប្រុស ទាំងអស់ចំនួន៦៦ក្បាលទាំងតូចទាំងធំ លុះដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៧ ខ្លួនបានដឹកសត្វគោទាំងអស់លើផ្លូវដែលមានបង្គោលភ្លើងដាក់ខាងចិញ្ចើមផ្លូវដូចរាល់ថ្ងៃ។ រហូតដល់ម៉ោង៥ ខ្លួនបានដឹកសត្វគោទាំងអស់ត្រឡប់មកចូលក្រោលវិញ តែដល់ចំណុចកើតហេតុ(បង្គោលភ្លើង)សត្វគោចំនួន៥ក្បាលបានលោតយ៉ាងលឿនទៅមុខអស់ តែសត្វគោចំនួន៣ក្បាលទៀត បានស្រូបទៅបង្គោលភ្លើងហើយលុតជង្គង់ដួលងាប់អស់ទៅដោយសារភ្លើងឆក់។
សន្និដ្ឋាន សត្វគោទាំង៣ក្បាលងាប់ដោយសារខ្សែភ្លើងឆក់៕
មតិយោបល់