ភ្នំពេញៈ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីប្លន់យកគ្រឿងអល័ង្កា នៅចំណុចបុរីមូនថោន ផ្ទះលេខV1 ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
១-ឈ្មោះ ថុន វឌ្ឍនៈបូរាម៉ី ភេទស្រី អាយុ ២៧ឆ្នាំ ។
២-ឈ្មោះ កេត ម៉ាច ហៅ អាតឿ ភេទប្រុស អាយុ ២៦ឆ្នាំ
វត្ថុតាងដកហូត៖ គ្រឿងអល័ង្កា (ពេជ្រ) មួយចំនួន និងរថយន្តបើកបរធ្វើសកម្មភាព ០១គ្រឿង ។
បច្ចុប្បន្ន ខាងជំនាញកំពុងដំណើរការធ្វើកំណត់ហេតុ ប្រគល់គ្រឿងអល័ង្ការជូនជនរងគ្រោះវិញ ចំណែករថយន្ត និងជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕




មតិយោបល់