Post News Media ព័ត៌មានជាតិ មេការខារ៉ាអូខ...

មេការខារ៉ាអូខេតុងតឺន័រ ត្រូវកម្លាំងអធិការដ្នាននគរបាលក្រុងសួង ឃាត់ខ្លួន

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ៦និង០០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្នាននគរបាលក្រុងសួង ចុះកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ត្រង់ចំណុចខារ៉ាអូ ខេតុងតឺន័រ ស្ថិតក្នុងភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

១/ជនសង្ស័យឈ្មោះ ឆាយ វទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មុខរបរ មេការខារ៉ាអូខេ។
(មានសារធាតុញៀនក្នុងទឹកនោម)
២/ជនសង្ស័យឈ្មោះ អៃ ស្រីល័ក្ខ ភេទស្រី អាយុ ២០ឆ្នាំ ស្នាក់នៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ
(មានសារធាតុញៀនក្នុងទឹកនោម)។

វត្ថុតាងដកហូត៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន ចំនួន ០៦កញ្ចប់។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូន ទៅអធិការដ្ឋាននរគបាលក្រុងសួង ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី៕