កំពង់ធំៈ ជនសង្ស័យម្នាក់ ស្រឡាញ់គេពេក ដល់ថ្នាក់ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនៅក្នុងបន្ទប់ផ្ទះសំណាក់រហូតបានសម្រេច លុះព្រឹកឡើងទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះសំណាក់តារាស៊ី ភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ លុះដល់ម៉ោង៥និង៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ទើបទទួលបណ្តឹងពីជនរងគ្រោះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះអាយុ១៦ឆ្នាំ កើតនៅខេត្តរតនគីរី បច្ចុប្បន្នស្នាក់នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកជនសង្ស័យឈ្មោះ សែម ឆៃ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ស្នាក់នៅរើសស្វាយចន្ទី នៅចំការជាមួយគ្នា។
មុនពេលកើតហេតុ វេលាម៉ោង៤ល្ងាច ឪពុកជនរងគ្រោះ ពឹងជនសង្ស័យឲ្យឌុបទៅបើកលុយនៅផ្សារកំពង់ថ្ម ហើយពឹងជនសង្ស័យឲ្យទៅឌុបកូនស្រី ពីភូមិត្រពាំងឬស្សី មកដើម្បីឡើងឡានទៅខេត្តរតន:គីរីទាំង អស់គ្នា។ លុះពេលឌុបជនរងគ្រោះមកតាមផ្លូវជនសង្ស័យបានឌុបជនរងគ្រោះចូលព្រៃបំរុងចាប់រំលោភ តែជនរងគ្រោះលោតពីលើម៉ូតូ ហើយជនសង្ស័យបានលួងលោមឲ្យឡើងជិះម៉ូតូ រហូតដល់ផ្សារកំពង់ថ្ម ហើយឌុបជនរងគ្រោះចូលផ្ទះសំណាក់តារាស៊ី ដោយប្រាប់ថាឪពុកស្នាក់នៅទីនោះ ពេលចូលដេកក្នុងបន្ទប់(គ្រែ២) ។ ពេលជនរងគ្រោះកំពុងដេកស្រាប់ជនសង្ស័យ យកខ្នើយខ្ទុបមុខជនរងគ្រោះហើយចាប់សម្រាតខោ គំរាមកុំឲ្យស្រែក ហើយជនរងគ្រោះមិនហ៊ានស្រែក ពេលនោះជនសង្ស័យចាប់ រំលោភបានសម្រេចទើបព្រឹកឡើងមកប្តឹងសមត្ថកិច្ច ។ ហើយសមត្ថកិច្ចបានទៅអន្តរាគមន៍ភ្លាមៗ ឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋានដើម្បីចាត់ការតាមច្បាប់តែម្តង។
ចំណែកមូលហេតុ ជនសង្ស័យស្រឡាញ់ជនរងគ្រោះ៕
មតិយោបល់