បន្ទាយមានជ័យៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ មានករណីប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ទាំងអាក្រាតកាយនៅជើងភ្នំខ្លាកូន ភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយឃាតកម្មវាយនឹងដុំថ្ម។ ចំពោះសាកសព ត្រូវបានសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕
មតិយោបល់