ព័ត៌មានជាតិ

នារីម្នាក់ជិះម៉ូតូបុកឆ្កែ បណ្ដាលឲ្យដួលខ្ទាតទៅលើថ្នល់ ត្រូវរថយន្តមកពីក្រោយកិនស្លាប់ភ្លាមៗ

កំពត: នៅថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវខេត្តពីជុំគីរី ទៅឈូក(បង្កឡើងដោយសត្វឆ្កែនឹងម៉ូតូ) ពេលដួលត្រូវរថយន្តកិនសា្លប់។

១.ជនរងគ្រោះឈ្មោះ ពៅ សុភក្រ័ ភេទស្រី អាយុ ៣០ឆ្នាំរស់នៅភូមិកណ្តាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត បើកបរម៉ូតូម៉ាក ស្គុបពី ពណ៌ស ពាក់ផ្លាកលេខ កំពត1M9971 ដែលធ្វើដំណើរពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ ក៏បានបុកសត្វឆ្កែហើយដួលទៅលើថ្នល់ បណ្តាលឲ្យរថយន្តមកពីក្រោយកិនស្លាប់ នៅកន្លែងកើតហេតុភ្លាមៗ។
២,អ្នករួមដំណើរឈោ្មះ ណឹម ទូច ភេទស្រី អាយុ ៤២ឆ្នាំ នៅភូមិឃូំជាមួយគា្ន(ពុំមានរបួសទេ)។
៣,រថយន្តពុំស្គាល់អត្តសញ្ញាណទេ។

រីឯសាកសព ត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់