ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ មានករណីបុរសម្នាក់យកដំបងឈើគប់ ទៅលើស្ត្រីវ័យចំណាស់ម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅចំណុចចន្ទវែង ក្នុងភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ហ៊ិន អែម ភេទស្រី អាយុ ៦០ ឆ្នាំ ។ ចំណែកជនសង្ស័យ ឈ្មោះ សឿម ស៊ីម ភេទប្រុស អាយុ ៣០ ឆ្នាំ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីជួយលើកផ្ទះជនរងគ្រោះរួច បានផឹកស៊ីក៍មានប៉ះសម្ដីគ្នា ទើបជនសង្ស័យបានយកដំបងគប់សំដៅ ទៅលើប្តីជនរងគ្រោះ តែបែរជាត្រូវចំ
ប្រពន្ធទៅវិញ ខណៈជនសង្ស័យបានគេចខ្លួនបាត់៕
https://www.youtube.com/watch?v=yz5yUXjrxeI


មតិយោបល់