ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នេះ បានបញ្ជូនខ្លួនជនសង្ស័យ ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធករណី លួចកាច់កម៉ូតូ។
បើតាមសមត្ថកិច្ច ជនសង្ស័យទី១ ឈ្មោះ រុន ស៊ីថា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ចោរ មានទីលំនៅភូមិឈើខ្លង ឃុំស្វាយទាប ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនិងទី២ឈ្មោះ ចាន់ វី ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ ចោរ មានទីលំនៅភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
គួររំលឹកថា កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ខាងលើ កាលពីរសៀលថ្ងៃទី ២៦ ឧសភា ២០១៨ ក្រោយពីពួកគេធ្វើសកម្មភាពលួចកាចកម៉ូតូនៅចំណុចស្ពានលេខ៣ និងលេខ៤ តាមបណ្តោយផ្លូវជាតិ៦អា ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
នៅពេលបង្ក្រាប សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ដែកសំប៉ែតចុងស្រួចចំនួន២ ,សោអក្សរ T ចំនួន១ និងម៉ូតូហុងដារស៊េរី ២០១៨មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1GU-6672 ជាមធ្យោបាយធ្វើសកម្មភាពរបស់ជនសង្ស័យ៕
មតិយោបល់