ព័ត៌មានជាតិ

BMW បង្ហាញ​ម៉ូដ​ម៉ូតូ​ពិសេស សម្រាប់​ខួប​ទី​៩០​របស់ខ្លួន​

​នៅ​ពេល​ថ្មីៗ​នេះ​ដែរ​យោងតាម​គេហទំព័រ​បរទេស​នានា​បានឲ្យដឹងថា ក្រុមហ៊ុន BMW បានធ្វើការ​ប្រារព្ធ​ពិធី​ខួប​គម្រប់​៩០​ឆ្នាំ​របស់​ខ្លួន ដោយ​ការបង្ហាញ​ចេញ​នូវ​រូបភាព​ម៉ូតូ​ម៉ូឌែល​ថ្មី ដែល​មាន​រូបរាង​ប្លែក​អស្ចារ្យ​។​

​នៅ​ពុំទាន់​មាន​ប្រភព​ព័ត៌មាន​ណាមួយ​អះអាងថា ម៉ូតូ​ម៉ូឌែ​ល BMW ម៉ូដ​នេះ គ្រោង​នឹង​ចេញលក់​នា​ពេល​ណា នៅឡើយ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ គេ​រំពឹងទុក​ថា សមិទ្ធផល​ថ្មី​នៃ​ក្រុមហ៊ុន​នេះ នឹង​មាន​ចេញ​លក់​លើ​ទីផ្សារ ក្នុង​ពេល​ឆាប់​ខាងមុខនេះ​។​

​គួរបញ្ជាក់​ថា អ្នកនាំពាក្យ​ប្រចាំ​ក្រុមហ៊ុន BMW បានឱ្យដឹងថា “ ម៉ូតូ​ដ៏​ប្លែក​នេះ នឹង​បង្ហាញ​ពី​ការ​រចនា ឆ្លុះ​បញ្ជាំង​អំពី​ភាពទាន់​សម័យនៃ​បច្ចេកវិទ្យា​ប្លែក​ថ្មី​មួយ​ប្រភេទ​”៕​
https://i1272.photobucket.com/albums/y389/domneng/BMW/52236-16-11-2012-11-49-00_zps5a70f02c.jpg
https://i1272.photobucket.com/albums/y389/domneng/BMW/BMW-Motorrad-90th-anniversary-bike_zps5a416e4d.jpg

មតិយោបល់