ព័ត៌មានជាតិ

កើតជំងឺរ៉ាំរ៉ៃមើលមិនជា បុរសម្នាក់ បញ្ចប់ជីវិតខ្លួនឯងដោយចង.ក

សៀមរាបៈ នៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ មានករណី បុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ស្ថិតនៅចំណុច ក្រុមទី១៤ ភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ប៉ុក ហម ភេទប្រុស អាយុ៥១ ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិកើតហេតុខាងលើ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារមូលហេតុជនរងគ្រោះ មានជំងឺរបេងរ៉ាំរ៉ៃ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យសាច់ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់