ព័ត៌មានជាតិ

ជនអន្តោប្រវេសន៍ខុសច្បាប់ម្នាក់បានស្លាប់ ខណៈ ១៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឆ្នេរសមុទ្រប្រទេសលីប៊ី

ត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) កាលពីថ្ងៃច័ន្ទ បាននិយាយថា ជនអន្តោប្រវេសន៍ខុសច្បាប់ម្នាក់បានស្លាប់ ខណៈ ១៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឆ្នេរសមុទ្រប្រទេសលីប៊ី។

អង្គការ UNHCR បានសរសេរនៅលើបណ្តាញធ្វីតធ័រថា នៅចន្លោះយប់ថ្ងៃអាទិត្យ និងថ្ងៃចន្ទ មនុស្សចំនួន ២៧៩នាក់ ត្រូវបាន បញ្ជូនត្រឡប់ទៅមូលដ្ឋានទ័ពជើងទឹកទីក្រុងទ្រីប៉ូលី និងកំពង់ផែរោងចក្រចម្រាញ់ប្រេង Azzawiya បន្ទាប់ពីការចូលចតចំនួន ៣ លើក។

អង្គការ UNHCR បាននិយាយថា សាកសពម្នាក់ត្រូវបានរកឃើញហើយ ១៤ នាក់ត្រូវ បានរាយការណ៍ថា បាត់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការ នៅខាងកើតទីក្រុងទ្រីប៉ូលី ។

មតិយោបល់