ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះស្នាក់នៅនិងការិយាល័យទី៥ របស់កងពលតូចថ្មើរជើងលេខ៥៣ អស់ទាំងស្រុង នៅស្រុកកំរៀង!

បាត់ដំបងៈ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ករណីទុស្សេខ្សែភ្លើង នៅក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង បណ្ដាលឲ្យឆេះផ្ទះស្នាក់នៅ និងការិយាល័យទី៥ របស់កងពលតូចថ្មើរជើងលេខ៥៣ ដែលមានទំហំ៨មគុណ២៤ម ធ្វើអំពីឈើប្រកស័ង្កសី នឹងមានការខូចខាតដូចខាងក្រោម៖ រថយន្តមួយគ្រឿងម៉ាក កាមរី ស៊េរី៩៣ ពណ៌ស១គ្រឿង។ ម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម៩៨មួយគ្រឿង, កាំភ្លើងAK47 ១ដើម គ្រប់៣០គ្រប់, ធុងបាស់ នឹង អឹភ្លី១ឈុត,កុំព្យូទ័រ២គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង,កាមេរ៉ា២គ្រឿង,ដ្រូនបង្ហោះថតរូប១គ្រឿង,អង្ករ២០ការ៉ុង,ម៉ាស៊ីនវាស់ឈាម១គ្រឿង នឹងសម្ភារៈ ប្រើប្រាស់ក្នុងការិយាល័យជាច្រើនទៀត៕

មតិយោបល់