សៀមរាបៈ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលកន្លងមក នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយស្នងការនគរបាលខេត្តព្រះសីហនុ បានចាប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីម្សិលមិញ ពាក់ព័ន្ធករណីឃាតកម្មចាក់សម្លាប់ឪពុកបង្កើតខ្លួនឯង។
ជនសង្ស័យឈ្មោះ ប៉ក់ ផាន់ ភេទប្រុស អាយុ ១៧ ឆ្នាំ ជាកូនបង្កើតជនរងគ្រោះឈ្មោះ សុខ ប៉ក់ ភេទប្រុស អាយុ ៥៩ ឆ្នាំ រស់នៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យបានស្រវឹងស្រា ហើយបានចាក់សម្លាប់ឪពុកបង្កើតខ្លួនឯង ដោយសារមានទំនាស់ពាក្យសម្ដី។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅខេត្តសៀមរាប ដើម្បីកសាងរឿង បញ្ជូនទៅសាលាដំបូង៕
មតិយោបល់