កណ្តាលៈ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពនៅចំណុចក្នុងប្រឡាយទំនប់៩៤ដី ភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះ(មិនស្គាល់អត្តសញ្ញាណ )ភេទប្រុស អាយុ ចន្លោះ៣០-៤០ឆ្នាំ។
តាមការបំភ្លឺរបស់ឈ្មោះម៉ុក ស្រ៊ីន ភេទប្រុស បានឲ្យដឹងថា នៅវេលាកើតហេតុគាត់និងឈ្មោះផន ផាត បានទៅបង់ត្រីនៅចំណុចខាងលើ ពេលទៅដល់ក៏ប្រទះឃើញសាកសពនៅក្នុងប្រឡាយទំនប់៩៤ ភូមិប្រាសាទ ឃុំព្រែកស្លែង រួចរាយការណ៍មកសមត្ថកិច្ច បានបង្កើតគណកម្មការពិនិត្យរួមមាន៖កម្លាំងជំនាញខេត្ត កម្លាំងជំនាញស្រុក ប៉ុស្តិ៍អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថា៖សាកសព នៅ ប្រឡាយ ក្រោមដើមត្រស់ ត្រូវបានគ្របដោយដើមកំប្លោកនិងលបត្រី គ្របពីលើ។
សាកសពអត់ពាក់អាវ ស្លៀកខោខៅប៊យជើងវែងពណ៌ខៀវ ស្លៀកលីអូពណ៌ខ្មៅ ស្លាប់ដេកក្បាលទៅទិសខាងត្បូង មានស្នាមបែកនៅលើចិញ្ចើមខាងឆ្វេងទំហំ ៤mx ២m មិនដល់ឆ្អឹង មានស្នាមជាំក្រោមថ្គាម ក្រោមទងត្រចៀកបាក់ឆ្អឹងថ្គាម ផ្នែកខាងឆ្វេង បែកឆ្អឹងក្បាលជង្គង់(បែកអង្គុញ) ខាងស្ដាំ ស្នាមមុតដាច់ស្មើរលើក្បាលជង្គង់ ប៉ះទង្គិចនឹងវត្ថុរឹងមុខមុត(សង្ស័យកាំបិត) សាកសពមានកំពស់១៦០m កទន់ធម្មតា នៅក្នុងហោប៉ាវអាវ មានប្រាក់ក្រដាស់ប្រាំពាន់១សន្លឹក និងក្រដាស់ប្រាំរយ ៣សន្លឹក។
ការសន្និដ្ឋាន របស់ផ្នែកជំនាញខេត្ត ស្រុក គ្រូពេទ្យសាកសពជនរងគ្រោះ ស្លាប់ដោយសារករណី ឃាតកម្ម។ ក្រោយពេលពិនិត្យរួចបានប្រគល់សព ជូនលោកមេឃុំ កប់រង់ចាំ ប្រកាសរក សាច់ញាតិ មកទទួលយក។ សមត្ថកិច្ច សូមប្រកាសរកសាច់ញាតិជនរងគ្រោះខាងលើ ប្រសិនបើមានបាត់បង ប្អូន ដូចមានភិនភាគខាងលើ សូមធ្វើការទាក់ទងមក សមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង៕
មតិយោបល់