ព័ត៌មានជាតិ

ផ្អើលដល់សមត្ថកិច្ច! អគ្គិភ័យឆាបឆេះផ្ទះប្រពលរដ្ឋ នៅកំពង់ធំ

កំពង់ធំ: កាលពីវេលាម៉ោង ៤ និង១៥នាទីរសៀលថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

ម្ចាស់រងគ្រោះឈ្មោះ ហ៊ឹម ពិន ភេទប្រុស អាយុ៥៨ឆ្នាំ ហើយដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានទំហំ៦x៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី រនាបក្តារ។

សម្ភារខូចខាតរួមមាន៖

– ឆេះផ្ទះទាំងស្រុងទំហំ ៦x៧ម៉ែត្រ
– អង្ករចំនួន៣បេស្មើ១៥០គីឡូក្រាម
– គ្រែឈើចំនួន២
– ទូឈើចំនួន១
– ពូកចំនួន២
– សៀវភៅគ្រួសារ សំបុត្រកំណើតចំនួន២ និងឯកសារផ្សេងៗមួយចំនួនទៀត
– ប្រាក់រៀលចំនួន៣០០០០០រៀល
– ខ្សែកមាស២.៥ជី
– ទូរទស្សន៍ចំនួន១គ្រឿង
– វិទ្យុចំនួន២គ្រឿង និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលដល់អ្នកជិតខាងនោះទេ ហើយមូលហេតុ ដោយសារឆ្លងចរន្តផ្ទាំងសូឡា៕

មតិយោបល់