ក្រចេះ: ប្រជាពលរដ្ឋរស់នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានប្រាប់អ្នកព័ត័មានយើងឲ្យដឹងថា នៅចំណុចភូមិបុសផ្អាវមានជនមានអំណាចមួយក្រុមបានធ្វើសកម្មភាពលួចឈូសឆាយដីព្រៃរបស់រដ្ឋរាប់សិបហិចតា យកធ្វើជាកម្មសិទ្ធិ និងលក់បន្តឲ្យឈ្មួញ។
បុរសម្នាក់ឈ្មោះ យ៉ា មីន ជាជនជាតិចាម ជាម្ចាស់គ្រឿងចក្រផងបានប្រាប់អ្នកព័ត័មានយើងថា គាត់បានស៊ីឈ្នួលឈូសឆាយដីព្រៃមួយកន្លែងនៅចំណុចភូមិបុសផ្អាវ ឃុំជ្រោយបន្ទាយ ដែលមានម្ចាស់ឈ្មោះ វេង ហើយតម្លៃក្នុងការឈូសឆាយ៣០០ដុល្លាក្នុងមូយហិចតា។ លោក យ៉ាមីន បានបន្តទៀតថា ខ្ញុំរត់លែងរួចហើយ ពីព្រោះណាមួយគ្រឿងចក្រខូច ហើយណាមួយសម្ថកិច្ចយកថ្លៃពេក ជាពិសេសមេព្រៃ លោកប៉ុក វណ្ណា នាយសង្កាត់ជ្រោយបន្ទាយ និងលោក អឹង ស៊ីណាង នាយផ្នែកស្រុកព្រែកប្រសព្វយកម្ដងៗរាប់ពាន់ដុល្លារ ។
ជំវិញករណីនេះ ភ្នាក់ងារយើងបានធ្វើការទំនាក់ទំនងទៅលោក ប៉ុក វណ្ណា នាយសង្កាត់ ដើម្បីសុំការបកស្រាយដែរ តែលោកនិយាយថា គាត់មិនដឹងទេ បើចង់ដឹងទៅសួរមេរបស់គាត់ទៅ។ ដោយឡែកលោក អ៊ឹង ស៊ីណាង នាយផ្នែករដ្ឋបាលព្រៃឈើស្រុកព្រែកប្រសព្វ ភ្នាក់ងារយើងទាក់ទងជាច្រើនដងដែរ តែពុំមានអ្នកទទួល។
ប្រជាពលរដ្ឋដែលរស់នៅក្បែនោះបានត្អួញប្រាប់ថា គ្រាន់តែពួកគាត់កាប់ដីចំការបន្តិចបន្តួច បែរជាមេព្រៃនិងសមត្ថកិច្ចទាំងនោះដេញចាប់ពួកគាត់ជម្រិតយកលុយ បើមិនឲ្យ ពួកគេយកទៅឃុំ។ ប្រពលរដ្ឋទាំងនោះក៏បានសំណូមពរដល់លោកអភិបាលស្រុក និងអភិបាលនៃគណ:អភិបាលខេត្តក្រចេះ ស ចំរ៉ុង មេតាបើកភ្នែក និងចាត់វិធានការលើមន្រ្តីខិលខូច និងពុករលួយទាំងពីរូបនេះផង ដើម្បីជៀងវាងកុំឲ្យប៉ះពាល់ដល់មន្រ្តីស្អាតស្អំដទៃទៀត។
ចំណែលោក ងួន ម៉េងស៊្រី មេឃុំជ្រោយបន្ទាយបានបញ្ជាក់ថា ដីនៅចំណុចខាងលើនោះលោកឮថា មានការឈូសឆាយមែន តែលោកពុំទាន់បានទៅដល់នោះទេ ព្រោះដីនៅតំបន់នោះជាប់ព្រំប្រទល់ឃុំវណ្ណៈ ហើយជាដីគំរបព្រៃដីរបស់រដ្ឋ ពុំមានប្លង់ រឺបង្កាន់ដៃ ពីក្រុមនិសិត្សចុះវ៉ាស់វែងទេ៕
https://youtu.be/sJKf3WqCmXs
មតិយោបល់