ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន អេស ខេ ប៉ះគ្នាជាមួយម៉ូតូ១គ្រឿង បណ្ដាលឲ្យស្លាប់បុរសម្នាក់

កណ្តាល: កាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យបុរសស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២៤-២៥ ក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ មានម៉ូតូ១គ្រឿងម៉ាក pulsar ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ១CM-៨០៨៩ បើកបរដោយឈ្មោះ មូល ផល្លា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ក្នុងទិសដៅពីលិចទៅកើត (កំពង់សោមទៅភ្នំពេញ) លុះបើកមកដល់ចំណុចកើតហេតុ បានដួលខ្ទាតចូល កន្ទុយរ៉ឺម៉កកង់ក្រោយផ្នែកខាងឆ្វេងរថយន្ត១គ្រឿង ម៉ាក HINO ពណ៌បៃតង (ប្រភេទសណ្ដោងរ៉ឺម៉ក) របស់ក្រុមហ៊ុន អេស ខេ ពាក់ស្លាកលេខ ភ្នំពេញ៣A-២២៤៩ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុតាកុងរថយន្ត បានរត់គេចខ្លួនបាត់ ដោយម៉ូតូខូចធ្ងន់ និងរថយន្តខូចស្រាល ត្រូវបានសមត្ថកិច្ច ដឹកយកទៅប៉ុស្តិ៍ ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់