ព័ត៌មានជាតិ

ផ្អើលឆោទ្បោ! បាត់ពីផ្ទះបីថ្ងៃ ស្រាប់តែប្រទះឃើញរឹងស្ដូក

កំពង់ស្ពឺ: កាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃត្រង់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកស្លាប់
នៅចំណុចស្ទឹងអន្លុងត្រើង ស្ថិតក្នុងភូមិព្រៃរមៀត (ក្រុមបុស្សក្រឡា) ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះសួង ជិន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ជាមនុស្សប្រមឹក បានបាត់ពីផ្ទះកាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ។ លុះមកដល់ថ្ងៃខែឆ្នាំខាងលើ ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះ ស្លាប់នៅចំណុចកើតហេតុខាងលើ។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យលើសព ឃើញថាជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មិនមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។

បច្ចុប្បន្នសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់