ព័ត៌មានជាតិ

ឪចុងចិត្តកំណាច! ម្តាយយកកូនអាយុ៦ខែទៅពេទ្យ ទុកកូនអាយុ៥ឆ្នាំនៅជាមួយឪចុង ដូចបោះសាច់ចូលមាត់ខ្លា !

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័ករណី រំលោភសេពសន្ថវៈទៅលើកូនស្រីចុង អាយុ៥ឆ្នាំ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះជួល ក្នុងភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

ក្មេងស្រីរងគ្រោះអាយុ៥ឆ្នាំ ។ ចំណែកជនសង្ស័យជាឪពុកចុងមានឈ្មោះ វង្ស សុខា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់។

មុនពេលកើតហេតុ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ រយៈពេលមួយសប្តាហ៍ ម្តាយក្មេងរងគ្រោះបានយកកូនអាយុ៦ខែ ទៅព្យាបាលនៅមន្ទីរពេទ្យគុន្ធបុប្ផា (ភ្នំពេញ) ដោយទុកកូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំនៅជាមួយប្តីជាជនសង្សយ័ ត្រូវជាឪពុកចុង។ រហូតរយៈពេល៤ថ្ងៃកូនស្រីអាយុ៥ឆ្នាំឈឺ ជនសង្ស័យត្រូវជាឪពុកចុង ក៏បានយកកូនទៅផ្ញើម្តាយមីងនៅភ្នំពេញ។ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះ ក្តៅខ្លួនខ្លាំង ទើបយកទៅពេទ្យបង្អែករាជធានីភ្នំពេញ ហើយគ្រូពេទ្យបានពិនិត្យឃើញប្រដាប់ភេទក្មេងរងគ្រោះមានបញ្ហា ទើបប្តឹងទៅអង្គការការពារកុមារតែម្តង ។ លុះនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ម្តាយជនរងគ្រោះបានដាក់ពាក្យប្តឹងជនសង្ស័យត្រូវជាប្តី។

ក្រោយពេលទទួលពាក្យបណ្តឹង សមត្ថកិច្ចនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីចាត់ការតាមនិតិវិធីច្បាប់តែម្តង៕

មតិយោបល់