ព័ត៌មានជាតិ

Hacker វាយ​លុក​ប្រព័ន្ធ Network សេត​វិមាន​អាមេរិក​

​ការិយាល័យ​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ាក់ អូ​បា​ម៉ា បាន​ថ្លែងឲ្យដឹងថា ប្រព័ន្ធ​កុំព្យូទ័រ​របស់​សេត​វិមាន ត្រូវ​បាន​វាយប្រហារ​ពី Hacker ប៉ុន្តែ​មាន​សភាព​ធ្ងន់ធ្ងរ​នោះ​ទេ​។ នេះ​បើ​យោងតាម CNN ចេញផ្សាយ​នៅ​មុន​នេះ​បន្ដិច​។​

​អ្នកនាំពាក្យ​របស់​ថ្លែងថា ក្រុម Hacker ប្រើប្រាស់ Tool សម្រាប់​ជ្រៀតចូល​ប្រព័ន្ធ Network ប៉ុន្តែ​គោលដៅ​របស់ Hacker មិនបាន​សម្រេច​នោះ​ទេ​។ ប្រភព​ដដែល​មិន​បាន​បញ្ជាក់ថា Hacker នោះ​មាន​ប្រភព​មកពីណា​នោះ​ទេ គ្រាន់តែ​ដឹងថា Hacker មានបំណង​ចង់​លួច​ទិន្នន័យ​ប៉ុណ្ណោះ​៕​
west_wing_main_photo

មតិយោបល់