ត្បូងឃ្មុំៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាកនីសាន់ បុកជាមួយម៉ូតូវ៉េវ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងមិនស្គាល់អត្តសញ្ញាណនៅឡើយ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតនៅភូមភូមិស្វាយពពាស់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកនីសាន់ ស្លាកលេខ ត្បូងឃ្មុំ 2A-0140 ពណ៌ប្រផេះ អ្នកបើកបរមិនស្គាល់អត្តសញាណគេចខ្លួនបាត់ បើកក្នុងទិសដៅពីជេីងទៅត្បូង បានបុកជាមួយម៉ូតូម៉ាកវ៉េវឆ្លាមកែច្នៃ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម រហូតដល់ពេលនេះនៅមិនអាចទាក់ទងទៅក្រុមគ្រួសារសពបាននៅឡេីយ៕
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតំបែរ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕


មតិយោបល់