កំពង់ឆ្នាំងៈ ក្រោយពីការត្រួតពិនិត្យសព ស្ត្រីគ្រូបង្រៀន សមត្ថកិច្ចខេត្តបានបញ្ជាក់ថា ជនរងគ្រោះគឺពិតជាចងកធ្វេីអត្តឃាតដោយខ្លួនឯង។
ស្ត្រីជាគ្រូបង្រៀនម្នាក់ បានគិតខ្លីចង.កធ្វេីអត្តឃាតសម្លាប់ខ្លួននៅនឹងរោងផ្្ទះបាយ។ ហេតុការណ៍នេះកេីតឡេីងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ចន្លោះពីម៉ោង៦ ដល់ម៉ោង៨ព្រឹក។
ជនរងគ្រោះឈ្មោះ ភួន ភា ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាគ្រូបង្រៀន នៅសាលាបឋមសិក្សាផ្សារមានកូន២ នាក់ស្រីម្នាក់ ប្តីឈ្មោះ សឹង ប៉ាញ់ ជាគ្រូបង្រៀនដូចគ្នា។
មុនពេលចង.កធ្វេីអត្តឃាត ជនរងគ្រោះបានសសេរបណ្តាំចំនួន៣សន្លឹក ទុកឲ្យបងស្រី យកទៅឲ្យស្នងការនគបាលខេត្តកំពង់ឆ្នាំងវិភាគផង រឿងលុយដែលជំពាក់ឲ្យបងស្រី លក់ផ្ទះដល់ដីសងគេ នៅមានរឿងច្រេីនទៀត។ល។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី៕
មតិយោបល់