ភ្នំពេញៈ កាលពីវេលាម៉ោង ២ និង ៣០ នាទីរសៀកថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៩ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះលេខ២៥៤ ផ្លូវR១៨២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច (ឆក់ទ្រព្រសម្បត្តិ) ចំនួន ០៨ ករណី ក្នុងនោះមានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ០៣ មាន ៖
១ ពីបទ លួច(ឆក់ទូរស័ព្ទ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៧២ កែងផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៦ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ២៧០ «ត» ដ.ច.ន ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៦ ចេញដោយលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ។
២ ពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០៦អឺ០ ផ្លូវលេខ១២៨ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ២៥ «ឌ» ដ.ច.ន ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ ចេញដោយលោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ
៣ ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០៦ អឺ០ផ្លូវលេខ១២៨ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៨ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ២៦«ឌ» ដ.ច.ន ចុះថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩ ចេញដោយលោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ។
ករណីទី ៤ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៤អឺ០ ផ្លូវលេខ១៤២ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ២០ និង ៤០ នាទី ជនរងគ្រោះ ឈ្មោះ KANG LIANAN ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G៤៦៧៤៣១១៤ មុខរបរ គ្រូបង្រៀន ស្នាក់នៅផ្ទះលេខ១៨០ ផ្លូវជាតិលេខ៥ ភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
សម្ភារៈបាត់បង់៖
– កាតATMចំនួន ១០ សន្លឹក
– កាតក្រេឌីតចិនចំនួន ០១ សន្លឹក
– ប្រាក់ដុល្លារចំនួន ១១០០ដុល្លារអាមេរិក
ករណីទី៥ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចខាងត្បូងស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ២១៧ ភូមិ៥ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ១៨ និង ៣០ នាទី ជនរងគ្រោះ ឈ្មោះ ZHU SHUMING ភេទ ស្រី អាយុ ៤៤ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៩៨៤៣៩៩៩៧ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋានចិន ស្នាក់នៅផ្ទះជួល សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់៖
– កាបូបស្ពាយ ពណ៌ លឿងចាស់ ចំនួន ០១
– លិខិតឆ្លងដែនលេខ E៩៨៤៣៩៩៩៧
– កាតATM ចំនួន ០១ សន្លឹក
– ទូរសព្ទ័ដៃម៉ាកអាយហ្វូន៨ ពណ៌ខ្មៅ ចំនួន ០១
– ប្រាក់ដុល្លារ ចំនួន៥៥០ដុល្លារអាមេរិក
ករណីទី៦ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៥៤ កែងផ្លូវលេខ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ១០ និង ៤០ នាទី ជនរងគ្រោះឈ្មោះ ZHENG XIJIANG ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារញូវយ៉ក ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់៖
– លិខិតឆ្លងដែនមិនចាំលេខ ចំនួន ០១
– កាត ATM ចំនួន ០១ សន្លឹក
– អត្តសញ្ញាណបណ្ណ័ជនជាតិចិន ចំនួន ០១
ករណីទី៧ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ប្រព្រឹត្តនៅចំណុចមុខសណ្ឋាគារ ប៉ាស៊ីហ្វីក ផ្លូវលេខ១៥៤ កែងផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២១ និង ១៥ នាទី ជនរងគ្រោះឈ្មោះ SEKINISHI MIKIKO ភេទ ស្រី អាយុ ៤៦ ឆ្នាំ ជនជាតិជប៉ុន លិខិតឆ្លងដែនលេខ TK៣០៩៤៤៧៣ មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារMOTOផ្ទះលេខ១១ ផ្លូវលេខ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់៖
– GREEN CARD (បណ្ណ័មានសិទ្ធិជ្រកកោននៅប្រទេសតៃវ៉ាន់) ចំនួន ០១
– អត្តសញ្ញាណបណ្ណ័ជនជាតិតៃវ៉ាន (របស់ប្តី) ចំនួន ០១
– កាតសណ្ឋាគារចំនួន ០១ សន្លឹក
– កាតATM ចំនួន ០១ សន្លឹក
– អាយផេតចំនួន ០១ គ្រឿង
– ប្រាក់តៃវ៉ាន់ចំនួន ៥០០០
– ប្រាក់ដុល្លារចំនួន ១០០០ដុល្លារអាមេរិក
ករណីទី៨ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ប្រព្រឹត្តនៅចំណុចមុខសណ្ឋាគារប៉ាស៊ីហ្វីកផ្លូវលេខ១៥៤ កែងផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១៩ និង ៤៥ នាទី ជនរងគ្រោះឈ្មោះ NAMI MORITA ភេទ ស្រី អាយុ ២២ ឆ្នាំ ជនជាតិ ជប៉ុន មុខរបរ តន្ត្រីករ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់
– ទូរស័ព្ទម៉ាកអាយហ្វូន6s ពណ៌ស ចំនួន ០១
– ប្រាក់យ៉េន ចំនួន ៣០០០យ៉េន
– ប្រាក់ដុល្លារ ចំនួន ១០ ដុល្លារអាមេរិក
– ក្រេឌីតកាត ចំនួន ០១
– ម៉ាស្ទ័រកាត ចំនួន ០១
– កាបូបដៃ ចំនួន ០១
– ឆាត់ចំនួន ០១
ជនសង្ស័យឈ្មោះ នួន ដារ៉ា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេ។ បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់