តើអ្នកធ្លាប់ជួបបញ្ហា ឈឺក ឈឺស្មា ឬរឹងក ពេលក្រោកពីគេងមែនទេ? នេះគឺជាបញ្ហាមួយដែលកើតឡើងចំពោះមនុស្សដែលគេងមិនបានត្រឹមត្រូវ។ ប៉ុន្តែ ប្រសិនបើភ្ញាក់ពីគេងភ្លាម ស្រាប់តែ មានអាការខុសប្រក្រតីមួយចំនួនទៀត នោះបង្ហាញថា រាងកាយរបស់អ្នកកុំពុងតែជួបបញ្ហាហើយ។

ដង្ហើមធុំក្លិន
ប្រសិនបើអ្នកក្រោកពីគេងភ្លាម ស្រាប់តែមានខ្យល់ដង្ហើមមិនល្អ វាគឺជារោគសញ្ញានៃអាការឈឺក្រពះ ឬចាល់ជាតិអាស៊ីត ដែលជះឥទ្ធិពលដល់ថ្លើម និងក្រពះ។
អ្នកគួរតែយកចិត្តទុកដាក់ចំពោះការញ៉ាំអាហារ ជាពិសេសមិនត្រូវញ៉ាំច្រើននៅពេលល្ងាច ឬកាត់បន្ថយការញ៉ាំសាច់ ព្រោះវាបណ្តោលឲ្យពិបាកក្នុងការរំលាយ។ ផ្ទុយទៅវិញ អ្នកត្រូវទទួលទានបន្លែផ្លែឈើឲ្យបានច្រើន ហើយគួរដុសធ្មេញឲ្យបានទៀងទាត់មុនពេលចូលគេង។
ឃ្លាន អមទៅដោយភាពធុញថប់ និងគ្មានកម្លាំង
ក្នុងករណីដែលអ្នកឃ្លាន ហើយអមទៅដោយអារម្មណ៍ធុញថប់ និងអស់កម្លាំង បន្ទាប់ពីភ្ញាក់ពីគេង អាចជាសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែម។ ម្យ៉ាវិញទៀត ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ហើយមានអាការបែបនេះនៅពេលព្រឹក អ្នកគួរតែពិនិត្យមើលការប្រើប្រាស់ថ្នាំឡើងវិញ ថាត្រូវតាមវេជ្ជបញ្ជាឬក៏អត់។
វិលមុខ
នៅពេលដែលអ្នកក្រោកពីគេងភ្លាម ស្រាប់តែមានអារម្មណ៍វិលមុខខ្លាំង អាចបណ្តោលមកពីអ្នកធ្វើការច្រើនម៉ោងពេកនៅនឹងមុខកុំព្យូទ័រ ដែលធ្វើឲ្យប៉ះពាល់ដល់សរសៃរបស់ឆ្អឹងកង និងឈាមរត់ទៅកាន់ខ្លួនក្បាល។
ចំណុចនេះ អ្នកត្រូវផឹកទឹកឲ្យបានច្រើន និងធ្វើលំហាត់ប្រាណពេលព្រឹក ដើម្បីជៀសវាងអាការដូចខាងលើ។
រង្វង់ភ្នែកខ្មៅ
នេះ គឺជាសញ្ញាព្រមានមួយ ដែលបណ្តោលមកពីជំងឺគេងមិនលក់។ លើសពីនេះ រង្វង់ភ្នែកខ្មៅអាចបណ្តោលមកពី ជំងឺរ៉ាំរ៉ៃដូចជា រលាកក្រពះពោះវៀន ថ្លើម ទងសួត ឬប្រព័ន្ធរំលាយអាហារដំណើរការមិនល្អ…។
ដើម្បីកែលម្អស្ថានភាពនេះ អ្នកគួរតែព្យាយាមទទួលទានអាហារដែលសម្បូរទៅដោយវីតាមីន A រួមផ្សំជាមួយនឹងការម៉ាស្សាភ្នែក និងគេងឲ្យបានគ្រប់គ្រាន់ឡើងវិញ៕
ដកស្រង់ពី៖ soha
មតិយោបល់