តាកែវៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បើកទៅបុកអ្នកថ្មើជើង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ បន្ត នៅម៉ោង៧យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយអ៉ីគីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1A-5555 បើកបរដោយឈ្មោះ ជ្រា សេងទ្រី ភេទប្រុស អាយុ៣៧ឆ្នាំ ក្នុងស្ថានភាពស្រវឹង បើកបុកអ្នកថ្មើជើងឈ្មោះ ឡូញ ឌឿន ភេទប្រុស អាយុ៤២ឆ្នាំ បណ្តាលឲ្យរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បន្ទាប់មករថយន្តមិនទាន់អស់ល្បឿន បានជ្រុលទៅបុកនឹងគោយន្ត ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាបន្ថែមទៀត បណ្តាលឲ្យរងការខូចខាតទាំងសងខាង៕




មតិយោបល់