ភ្នំពេញ: យោងតាមទំព័រហ្វេសប៊ុករបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី7 (GS7-F10) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដូចជា៖ ផ្លូវលេខ15 ភូមិថ្មី ផ្លូវលេខ151 ភូមិព្រែកសំរោង និងផ្លូវលេខ21 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មូលហេតុ ដោយសារមានរថយន្តអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុនឯកជន កាយដីដាក់លូប៉ះដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម(MV)។ ក្រុមការងារបច្ចេកទេសនឹងធ្វើការជួសជុល ជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង៩យប់។
សូមអរគុណ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕
មតិយោបល់