តាកែវៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលបុរសម្នាក់របួស ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៣០នាទី យប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៦៣-៦៤ ក្នុងឃុំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-9564 បានបើកបត់ ស្របពេលនោះក៏បុកជាមួយនឹងម៉ូតូម៉ាក គុបជ្រុង ពណ៌ទឹកប៊ិច គ្មានស្លាកលេខ បើកបរដោយបុរស្រវឹងស្រាម្នាក់ បណ្តាលឲ្យរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕




មតិយោបល់