ព័ត៌មានជាតិ

ស្រ្តីចំណាស់ម្នាក់ ឆក់ចរន្តអគ្គិសនីស្លាប់យ៉ាងអាណោចអាធ័ម!

សៀមរាប: កាលពីថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប មានករណីស្រ្តីម្នាក់ឆក់ចរន្តភ្លើងស្លាប់(ហ្វ្រីភ្លើង)។

ជនរងគ្រោះឈ្មោះ អ៊ឹម សេងហាន ភេទស្រី អាយុ៦០ឆ្នាំ មុខរបរ ធ្វើលក់ដូរ មានទីលំនៅភូមិកើតហេតុ។
មូលហេតុ ជនរងគ្រោះខ្វះការប្រុងប្រយ័ត្ន។

ចំពោះសាកសពក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទើបនឹងរាយការណ៍ដល់សមត្ថកិច្ច៕

មតិយោបល់