ព័ត៌មានជាតិ

ជិះម៉ូតូបុកបង្គោលសុវត្ថិភាព នៅចិញ្ចើមផ្លូវ បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរបួសធ្ងន់

ក្រចេះ:​ នៅព្រលប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លើផ្លូវជាតិលេខ7 ក្រចេះ-ស្នួល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ កើតឡើង ត្រង់ចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ​ ទូ អាយុ ៤០ឆ្នាំ មានទីលំនៅ ភូមិបាត់ហើយ ឃុំស្រែចារ ស្រុកស្នួល បានស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ម៉ិច ទូច អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បានរងរបួសធ្ងន់។

ករណីនេះត្រូវបាននគរបាលជំនាញចរាចរណ៍រកឃើញថា បណ្តាលមកពីបើកបរក្នុងសភាពស្រវឹង និងប្រើប្រាស់ល្បឿនលឿនជ្រុល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។ ចំណែកសាកសពប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់