ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ កំប៉ុងMEDICONSERVE កំប៉ុងគ្រាប់ធញ្ញជាតិម៉ាកContel ​ហួសកាលបរិច្ឆេទ នៅផ្សារទំនប់រលក

ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់នៅតាមផ្ទះតាមផ្លូវឧតុនិយម និងធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់(បង្គារ មឹក) ស្ពៃជ្រក់ ប្រេងឆា ទឹកខ្មេះ នៅផ្សារទំនប់រលក ដើម្បីរកសារធាតុគីមីហាមឃាត់លើម្ហូបអាហារ ។
ជាលទ្ធផលការធ្វើតេស្តបឋមលើផលិតផលម្ហូបអាហារខាងលើយើងពុំបានរកឃើញ ការប្រើប្រាស់សារធាតុគីមីហាមឃាត់នោះទេ ។ តែយើងបានរកឃើការដាក់តាំងលក់ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចខាងក្រោមៈ
១-គ្រឿងកំប៉ុង MEDICONSERVE ចំនួន ៧កំប៉ុង ស្មើរនឹង ២.៨០គីឡូក្រាម
២-គ្រឿងកំប៉ុងគ្រាប់ធញ្ញជាតិ ម៉ាក Contel ចំនួន ៨កំប៉ុង ស្មើរនឹង ៣.២០ គីឡូក្រាម
សរុបចំនួន ១៥កំប៉ុង ស្មើរនឹង ៦គីឡូក្រាម ។ ផលិតផលម្ហូបអាហារដែលដកហូតខាងលើត្រូវបានយកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តព្រះសីហនុដើម្បីធ្វើការដុតកំទេចចោល ។ អាហារខាងលើយើងពុំបានរកឃើញ ការប្រើប្រាស់សារធាតុគីមីហាមឃាត់នោះទេ ៕

មតិយោបល់