បាត់ដំបងៈ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ មានហេតុការណ៍ដ៏កម្រ និងនឹកស្មានមិនដល់មួយបានកើតឡើង ដោយបុគ្គលិកក្រុមហ៊ុនម្នាក់ បានរងរបួសជាទម្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះខណៈដែលជនរងគ្រោះកំពុងអង្គុយធ្វើការនៅក្នុងការិយាល័យសុខៗ ស្រាប់តែបូមខាងក្រោមបានផ្ទុះឡើងតែម្តង បណ្តាលឲ្យបំណែកកៅអីខ្ទាតត្រូវត្រង់គ្រាប់ភ្នែកខាងឆ្វេង បង្កនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងស្តង់លក់ម៉ូតូយីហោ ហ៊ុយ ហួក ត្រង់ចំណុចភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងគ្រោះខាងលើ ជាបុគ្គលិកក្រុមហ៊ុន មានឈ្មោះ យ៉ាន លីហូវ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ភ្លាមៗនោះ ខាងក្រុមហ៊ុនបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះផងដែរ៕
មតិយោបល់