ព័ត៌មានជាតិ

សុទ្ធតែពេញកម្លាំងធ្វើការ តែបែរជាបំផ្លាញអនាគតខ្លួនឯង!

ភ្នំពេញ: ក្រោយពីបើកការស្រាវជ្រាវកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ៣នាក់ជញ្ជីងថ្លឹងគ្រឿងញៀន២ថ្នាំញៀន១កញ្ចប់ធំថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួននិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនកាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះគ្មានលេខ ក្រុម៧ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងនគរបាលបានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមមាន៖
១/ឈ្មោះ លី​ អ៊ី​ហុង ភេទ​ប្រស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក(ជួញដូរ)។
២/ឈ្មោះ​ គិន សារត្ន័ ហៅអាអូ​ ភេទប្រុស អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាកនៅផ្ទះគ្មានលេខ ក្រុម៧ ផ្លូវបេតុង ភូមិឡកំបោរ សង្កាត់ ស្វាយប៉ាក (ប្រើប្រាស់)។
៣/ឈ្មោះ​ ម៉េត ជីតា ភេទប្រុស អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ស្នាក់នៅភូមិអន្លង់ក្ងាន់ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ (ប្រើប្រាស់)។

វត្ថុតាងដកហូតរួមមាន
១/ក្រាមព៌ណសរថ្លាចំនួន១កញ្ចប់ធំ
២/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២
៣/ថង់សំរាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន
៤/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញខណ្ឌឫស្សីកែវនាំទៅសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់