ព័ត៌មានជាតិ

រថយន្តពីរគ្រឿងប៉ះទង្គិចគ្នា របួសធ្ងន់ស្រាល ៥នាក់

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តដឹកត្រីធុនធំ បុកបះនិងរថយន្តសាំយ៉ុង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យប្រុសស្រីចំនួន៥ នាក់របួសធ្ងន់ស្រាល ។

ហេតុការណ៍នេះ បានកើតទ្បើងវេលាម៉ោង ៦និង៥០នាទីព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូ២០៧ និង២០៨ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្ត១គ្រឿង ម៉ាកហ៊ិនដាយក្បាលពណ៌ ស ពាក់ស្លាកលេខកំពត 3A -0786 មានទិសដៅពីភ្នំពេញមក ខេត្តព្រះសីហនុ បានបើកមកដល់ចំណុចកើតហេតុ ក៏វ៉ារថយន្តមួយគ្រឿង ស្រាប់តែរ៉េចង្កូតទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2L-318 (រថយន្តឈ្នួល) បណ្តាលឲ្យអ្នកជិះក្នុងរថយន្តឈ្នួលរងរបួសធ្ងន់ចំនួន០៤នាក់ (ស្រី២នាក់) និងរបួសស្រាលប្រុសម្នាក់៕

មតិយោបល់